ព័ត៌មានជាតិ

អុញនោះ ចង់ដឹងទេចំផ្ទះយើងដែរឬអត់! ខណ្ឌចំនួន៧ក្នុងក្រុងភ្នំពេញ និងខេត្តចំនួន២ ដាច់ភ្លើងក្នុងរយៈពេល៤ថ្ងៃ..

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅថ្ងៃទី១៨ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ទៅតាមបណ្តាទីតាំងមួយចំនួន ក្នុងខណ្ឌចំនួន៧និង ខេត្តចំនួន២ ដូចជា ៖ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ , ក្រុងតាខ្មៅ ខេត្តកណ្តាល , សង្កាត់គោករកា ខណ្ឌព្រែកព្នៅ, សង្កាត់ព្រែកតាសេក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ , សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល , ស្រុកសំរោងទង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ , សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ជើងឯក ខណ្ឌដង្កោ , សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ចង់ជ្រាបកាន់តែច្បាស់ សូមមើលក្នុងលិខិតជូនដំណឹងដូចខាងក្រោម៖

មតិយោបល់