Post News Media ព័ត៌មានជាតិ Update៖ ឡិចស៊...

Update៖ ឡិចស៊ីសកំពុងបត់ សិស្សសាលាប៊ែលធីជិះម៉ូតូអកហ្សើជ្រុលទៅបុករងរបួសបាក់ភ្លៅ!

ភ្នំពេញ: សិស្សសាលាប៊ែលធីម្នាក់ ជិះម៉ូតូអកហ្សើជ្រុលទៅបុករថយន្តស៊េរីទំនើបកំពុងបត់ បណ្តាលឲ្យរងរបួសបាក់ភ្លៅឆ្វេង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលថែទាំរថយន្តតូតាល់ ផ្លវ៥៩៨ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រងគ្រោះខាងលើមានឈ្មោះ ហេង ប៊ុនទ្រី ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលាប៊ែលធី ថ្នាក់ទី១១ ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកZOOMERX ពណ៌ខ្មៅ លាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1DE 0345។ ចំណែកនារីដែលបើករថយន្តស៊េរីទំនើបមិនត្រូវបានស្គាល់ឈ្មោះនោះទេជិះរថយន្តម៉ាកLexus RX330ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z 1819។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញសិស្សសាលារងគ្រោះខាងជិះម៉ូតូតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូងខណ:មកដល់មុខមជ្ឈមណ្ឌលថែទាំរថយន្តដែលជាកន្លែងកើតហេតុក៏ស្រាប់តែមានរថយន្តម៉ាកLexus RX330ខាងលើបើកដោយនារីម្នាក់តាមបណ្តោយផ្លូវ៥៩៨បញ្ច្រាសទិសគ្នាពីត្បូងទៅជើងបត់ឆ្វេងដៃ បណ្តាលឲ្យម៉ូតូជនរងគ្រោះអកហ្សើជ្រុលទៅបុកទ្វាររថយន្តខាងស្តាំដួលរងរបួសបាក់ភ្លៅឆ្វេងតែម្តង។ ឯម៉ូតូរងការខូចខាតផ្នែកខាងមុខបែកចង្កៀងចំណែករថយន្តរងការខូចខាតកំពិតទ្វារនិងប្រេះកញ្ចក់ខាងមុខផ្នែកខាងស្តាំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកទៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូ បន្ទាប់ពីសមត្ថកិច្ចវាសវែងរួចត្រូវបានយកទៅរក្សាទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំភាគីឬដំណាងទាំងសងខាចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

Loading...