Post News Media ព័ត៌មានជាតិ ហ៊ានៗយ៉ាងនេះ!...

ហ៊ានៗយ៉ាងនេះ! ចូលទៅបន្លំខ្លួន កូនក្រមុំស្មានថាកូនកំលោះ មានអីស្គាល់រសជាតិបាត់

ព្រៃវែង: លោកវរសេនីយទោ សៅ ចាន់ថា អធិការនគរបាលស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ បន្លំខ្លួនធ្វើជាកូនកម្លោះ ចូលទៅរួមដំណេកជាមួយកូនក្រមុំបានសម្រេច ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ឈឹន ចាន់សេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច បានរំលោភសេពសន្ថវ: ទៅនារីរងគ្រោះ ឈ្មោះ ប ស.ជ ភេទស្រីអាយុ ១៨ ឆ្នាំ នៅភូមិជាមួយគ្នា។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានរៀបការ ជាមួយគូរដណ្ដឹង តែពេលកម្មវិធីចប់ ជនរងគ្រោះចូលដេកក្នុងបន្ទប់ខ្លួន នៅពេលនោះជនសង្ស័យ ក៏បន្ថំខ្លួនចូលទៅដេក ជាមួយជនរងគ្រោះ រួចរំលោភទៅលើជនរងគ្រោះ បានសម្រេចតែម្ដង ហើយជនរងគ្រោះក៏ស្រែកឲ្យបងប្អូនជួយ។

ក្រោយកើតហេតុសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ និងបន្តចាត់ការនិតិវិធីច្បាប់៕

Loading...