ព័ត៌មានជាតិ

ដាក់ជ្រុល! ជិះម៉ូតូបុកបង្គោលគីឡូ ស្លាប់យ៉ាងរន្ធត់

សៀមរាប: លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមក្នុងស្ថានភាពស្រវឹង រួចជ្រុលទៅបុកបង្គោលគ្មានចលនាក្បែរផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ស្ថិតត្រង់ចំណុចមុខផ្ទះឈ្មោះ ម៉ូត យ៉ន នៅភូមិកំពង់ស្នោលិច ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ លេ វត ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម មិនចាំស្លាកលេខ។

​ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពតែម្តង រួច​​ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់