Post News Media ព័ត៌មានជាតិ Update៖ អគ្គិ...

Update៖ អគ្គិភ័យឆេះផ្ទះ១ខ្នងនៅស្រុកកំពង់ត្របែក អស់ជិត២ម៉ឺនដុល្លារ!

ព្រៃវែង: ករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង ដែលមានទំហំ៨ម៉ែត្រគុណ៧ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃស្នួល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ម្ចាស់ផ្ទះមានឈ្មោះ ខៀវ សូ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សម្ភារ:ខូចខាតរួមមាន៖ ស្រូវ៤តោន,ម៉ាស៊ីនកិនស្រូវ១គ្រឿង,ម៉ាស៊ីនបូមទឹក១គ្រឿង, មាស៣,៥តម្លឹង,ប្រាក់រៀល៣លានរៀល,ប្រាក់ដុល្លារ ៣.៥០០ដុល្លារ,កង់១គ្រឿង,កង្ហា៤គ្រឿង,ទូដាក់ខោអាវ២,ជង្រុកស្រូវទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់អំពីឈើប្រក់ដែក,ទូរទស្សន៍១គ្រឿង,បន្ទះសូឡា អាគុយ១កំប្ល៉េរ ប្លង់ដី សំបុត្រកំណើត ឯកសារសំខាន់ៗ និងសម្ភារ:មួយចំនួនទៀត សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែលជា៧៥លានរៀល។
មូលហេតុដែលនាំឲ្យមានការឆាបឆេះ គឺដោយសារទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី៕

Loading...