ព័ត៌មានជាតិ

ពុទ្ធោ! ស្លាប់ម្តង២នាក់ ទាំងវ័យក្មេងពេញស្រឡាញ់!

សៀមរាប: សមត្ថកិច្ចបានប្រាប់Post Newsថាមានករណីក្មេងអាយុ៦ឆ្នាំ ២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅ​ភូមិ​គោក​ធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ក្មេងទាំង២នាក់ទី១ឈ្មោះ លៀប បុ​ន ភេទ​ប្រុស អាយុ​៦​ឆ្នាំ និងទី​២ឈ្មោះ រុន រតនា ភេទ​ប្រុស អាយុ​៦​ឆ្នាំ ហើយមុនពេលកើតហេតុ ក្មេងទាំង២នាក់បានរត់លេងប្រលែងគ្នា ស្រាប់តែរអិលជើងធ្លាក់ចូលទឹកអណ្តូងលង់ស្លាប់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការពិនិត្យនិងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់