ព័ត៌មានជាតិ

ខ្លាំងបាត់! អុកឡុកហើយ បំផ្លាញម៉ូតូទៀត​ ចុងក្រោយ..

ពោធិ៍សាត់: សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ដើម្បីយកមកអប់រំ​ បន្ទាប់ពីបង្ក​ការអុកឡុក និងវាយបំផ្លាញម៉ូតូអ្នកដ៏ទៃ បណ្តាលឲ្យខូចខាតយ៉ាងដំណំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង​៣០នាទីយប់ ស្ថិតក្នុងស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

ជនសង្ស័យទី១​មានឈ្មោះ សារិន ព្រេម ហៅអេម ភេទប្រុស អាយុ២៣ឆ្នាំ ​ទី២ឈ្មោះ រែម ភារម្យ ហៅចិត ភេទប្រុស អាយុ ២៣ឆ្នាំ ​ទាំង២នាក់រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៣ឈ្មោះ ចែម ដាវឿន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី៤ឈ្មោះ អ៊ូច វិត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី៥ឈ្មោះ អឿន​អេ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ព្រហស្ថក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបង្កអុកឡុកវាយបំផ្លាញម៉ូតូម៉ាកឌ្រីម២គ្រឿង បែកក្បាលម៉ូតូ អាវ ស្តុបខាងក្រោយ បណ្តាលឲ្យខូចខាតទាំងស្រុង ដែលជារបស់ជនរងគ្រោះមានឈ្មោះ ឈាង ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិល្វៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រោយពីធ្វើការសាកសួរ​ចម្លើយ កិច្ចសន្យាអប់រំ ​និងឲ្យជនសង្ស័យចេញសំណងជួសជុលម៉ូតូ រួមទាំងនាំ​អាណាព្យាបាលជនសង្ស័យទាំង៥នាក់ ធ្វើលិខិតធានាយកកូនត្រឡប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់