ព័ត៌មានជាតិ

រត់មិនរួចពីគុក! អ្នកគុកម្នាក់ មានជំងឺរត់ចេញពីមន្ទីរពេទ្យ!

​ប៉ៃលិន: កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ មានករណីជនជាប់ចោទរត់ចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ជនជាប់ចោទខាងលើឈ្មោះ នៅ តាប់ ភេទប្រុស អាយុ ៥២ឆ្នាំ ជាប់ចោទពីបទជួញដូរ និងចែកចាយគ្រឿងញៀន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្លូវចូលទៅភូមិពេជ្រគីរី ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីទទួលបានដំណឹងលោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំបញ្ជាកម្លាំងផ្ទាល់ សហការជាមួយ មន្ត្រីអនុរក្សពន្ធធនាគាដើម្បីស្វែងរក ក្រោយមកក៏ឃាត់ខ្លួន បាននៅចំណុចក្រោយផ្សារសាមគ្គី កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក។ ក្រោយពីការឃាត់ខ្លួនកម្លាំងអធិការ ក្រុងបានយកជនជាប់ចោទនោះមកអធិការក្រុង ដើម្បីធ្វើកំណត់ហេតុប្រគល់ទទួល និងបញ្ជូនជនជាប់ចោទនោះទៅពន្ធនាគាវិញ៕​

មតិយោបល់