ព័ត៌មានជាតិ

អាសូរ! តូចចិត្តមានជំងឺប្រចាំកាយ ចងកផ្តាច់ជីវិត!

​ស្ទឹងត្រែង: កាលពីវេលាម៉ោង១និង៥៥នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ខែមករា ឆ្នាំ ២០១៨ នៅចំណុចអូរឈើទោល ស្ថិតនៅក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

សាកសពឈ្មោះ គឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បានចងកខ្លួនឯងក្នុងដីចម្ការក្នងភូមិសាស្រ្តខាងលើ មូលហេតុមានជំងឺប្រចាំកាយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាបច្ចេកទេសវិទ្យាសាស្រ្ត និងកម្លាំងប៉ុស្តិ៍ ព្រមទាំងលោក គ្រូពេទ្យខេត្ត កោសល្យវិច្ច័យ ជា
លទ្ធផល សាកសពខាងលើ ពិត បានធ្វើអត្តឃាតចងកប្រាកដមែន រួចប្រគល់សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់