ព័ត៌មានជាតិ

ខ្ទេចអស់ហើយសុខភាព បើគីមីយ៉ាងហ្នឹងៗ! រកបង្អែមបាញ់ឌុក មានជាតិគីមីលើទីផ្សារ!

កំពង់ស្ពឺ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ សាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ និងត្រួតពិនិត្យជាតិគីមី លើមុខទំនិញមួយ ចំនួនដូចជាសណ្តែកបណ្តុះ ណែមសាច់ត្រី ប្រហិតសាច់មាន់ លតស្វិត បាញ់ឌុក ចាហួយខ្មៅ អំបិលអីយ៉ូដ ក្នុងផ្សារកំពង់ស្ពឺ​ និងផ្សារវត្តចំណារ ជាលទ្ធផល យើងរកឃើញ បង្អែមបាញ់ឌុក មានសារជាតិគីមី យើងបានដក ហូតកម្ទេចចោល ។

ក្រៅពីនោះ បានដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន​ ចាហួយកែវចម្រុះ ចំនួន ៣គីឡូក្រាម ,ទឹកក្រូចចម្រុះ ចំនួន ៤៣ដប ស្មើរនឹង ២១.៥០គ.ក , ស្ករគ្រាប់ចម្រុះ ចំនួន ៦កញ្ចប់ ស្មើរ១.៨០គីឡូក្រាម និងដកហូតទំនិញមួយចំនួនទៀត អត់កាល បរិច្ឆេទប្រើប្រាស់ ដូចជា ភេសជ្ជ: Greentea KiTA ៩៦ដប ស្មើរនឹង ២៨.៨០គីឡូក្រាម ទឹកបរិសុទ្ធ សញ្ញា OTAVA ស្មើរនឹង ១,៣៤៤ដប =​ ៦៧២គីឡូក្រាម ៕

មតិយោបល់