Post News Media ព័ត៌មានជាតិ អ្នកលើកបន្លែន...

អ្នកលើកបន្លែនៅផ្សារបឹងត្របែក និងអ្នករើសអេតចាយ លក់គ្រឿងញៀនត្រូវប៉ូលិសចាប់ខ្លួន!

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅមុខរោងចក្រកុងហុង ឆែកឃើញគ្រឿងញៀនចំនួន៦កញ្ចប់តូច កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខរោងចក្រកុងហុង សង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សេង ណារិន អាយុ៣១ឆ្នាំ ភេទប្រុស មុខរបរលើកបន្លែនៅផ្សារបឹងត្របែក ទីលំនៅស្នាក់នៅវត្តទួលទំពូង និងជនសង្ស័យទី២ ឈ្មោះ កែវ សារ៉ុម អាយុ៣១ឆ្នាំ ភេទប្រុស មុខរបររើសអេតចាយ ទីលំនៅមិនប្រាកដ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកម្លាំងល្បាតបានប្រទះឃើញជនសង្ស័យ២នាក់ខាងលើដើរយួរថង់ខ្មៅមួយថង់ត្រង់ចំណុចមុខរោងចក្រកុងហុងដោយសង្ស័យកម្លាំងល្បាតក៏ឆែកហើយឃើញគ្រឿងញៀនចំនួន៦កពា្ចប់ ដែកកេះ ចំនួន៣ និងឧបករណ៍សម្រាប់ជក់មួយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យ២នាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមស្កូវធ្វើកំណត់ហេតុដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

Loading...