Post News Media ព័ត៌មានជាតិ ផ្អើលទាំងព្រឹ...

ផ្អើលទាំងព្រឹកទៀតហើយ! អ្នកបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរ ដេកស្លាប់ក្នុងរថយន្ត នៅព្រះសីហនុ

ព្រះសីហនុ: មានករណីអ្នកបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរម្នាក់ ដេកស្លាប់ក្នុងរថយន្ត ដែលកើតហេតុនៅវេលម៉ោង ៦ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចម្ដុំអណ្តូងប្រេង ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ជួន សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិជ្រោយស្រទ្បៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យជនរងគ្រោះ ស្លាប់ គឺដោយសារខ្យល់គ បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...