ព័ត៌មានជាតិ

រថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន DIBP បើកទាក់ខ្សែភ្លើងដាច់ធ្លាក់អស់ជាច្រើនខ្សែ នៅសង្កាត់បឹងកេងកងទី១!

ភ្នំពេញ: រថយន្តក្រឡុកបេតុង របស់ក្រុមហ៊ុន DIBP មួយគ្រឿង បានបើកទាក់ខ្សែភ្លើងដាច់អស់ជាច្រើនខ្សែ ខណ:ពេលដែល បើកទៅចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែងនៅក្បែរកន្លែងកើតហេតុខាងលើ និងបង្កឲ្យមានការដាច់ចរន្តអគ្គិសនីអស់រយ: ពេលជាច្រើនម៉ោងផងដែរ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥៧កែងនិងផ្លូវលេខ ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុ មានរថយន្តក្រឡុកបេតុង មួយគ្រឿង របស់ក្រុមហ៊ុន DIBP មួយគ្រឿង បានបើកបរក្នុងទិសដៅពីកើតទីលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បានទាក់ដាច់ ខ្សែភ្លើងអស់ជាច្រើនខ្សែ បណ្តាលឲ្យមានការដាច់ភ្លើងអស់រយ:ពេលជាច្រើនម៉ោង និង បណ្តាលឲ្យរថយន្ត២បាំងមួយគ្រឿងឆ្កូតថ្នាំផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុខាងលើ ដោយបានធ្វើការឃាត់ រថយន្តក្រឡុកបេតុងបង្កឲ្យធ្វើការដោះស្រាយគ្នាជាមួយនិងរថយន្តមួយគ្រឿងដែលរងការខូចខាត និងខាងអគ្គិសនី កម្ពុជា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុខាងលើផងដែរ។

មតិយោបល់