ព័ត៌មានជាតិ

​កុងតឺន័របុករថយន្តក្រុមហ៊ុនCamel ស្ទះទាំងព្រឹក!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយ​រថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងទូតុងតឺន័រ បើកលឿនចាប់ហ្រ្វាងមិនទាន់ ​ជ្រុលទៅបុករថយន្តបែនដឹកដីក្រុមហ៊ុនCamel ពីចំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខស្ថានីយ៍ប្រេងឥន្ទនះ Lim long ​បណ្តោយផ្លូវវេងស្រេង ភូមិព្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីក្រុមហ៊ុនCamel ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-8425 ធ្វើដំណើរចេញពីផ្លូវលំ ​ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បំណងបើកឆ្លងផ្លូវវេងស្រេង ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទតុងតឺន័រសណ្តោងរម៉ក ពណ៌ខៀវ ពាក់ស្លាកលេខស៊េរីចាស់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ​ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ​ចាប់ហ្រ្វាងមិនជាប់​ជ្រុល ទៅបុករថយន្តបែនដឹកដីចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបាន​សម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ៕
//youtu.be/sMwd1PxLgAE

មតិយោបល់