Post News Media ព័ត៌មានជាតិ មានវីដេអូ៖ ទ្...

មានវីដេអូ៖ ទ្រង់ទ្រាយធំ! ឃាត់ខ្លួនបុរសម្នាក់​ដកហូតថ្នាំញៀន ១,០៤១១គីឡូក្រាម មានទាំងកាំភ្លើងខ្យល់ទៀត!

ក្រចេះ: លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានប្រាប់Post newsថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន១០កញ្ចប់ ធំនិងតូច រួមនឹងកាំភ្លើងខ្យល់ បន្ថែមទៀត។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវខ្វែង ផ្លូវជាតិលេខ៧ ជាប់វត្តចង្ក្រង់ ក្នុងភូមិសាស្ត្រ ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាមនុស្សប្រុស ដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) សរុបចំនួន ១០ កញ្ចប់ ក្នុងនោះមានធំចំនួន៣កញ្ចប់ និងមធ្យម ចំនួន៧កញ្ចប់ ស្មើរនឹង ១,០៤១១គីឡូក្រាម (ថ្លឹងទាំងកញ្ចប់រក្សាវត្ថុតាង),កាំភ្លើងខ្យល់១ដើម ម៉ាក MI9IIAI លេខ871072, ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ , ទូរសព្ទដៃ១គ្រឿង ម៉ាក NOKIA ពណ៌ខ្មៅ និងប្រាក់ចំនួន ៥០០,០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

Loading...