ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកកង់យាយចំណាស់ម្នាក់ ស្លាប់មួយរំពេច!

កំពង់ចាម:​ ​កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨វេលាម៉ោង៨និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តបើកបុកកង់លោកយាយម្នាក់ស្លាប់ នៅ​ត្រង់ចំណុច​ផ្លូវលំ ​ភូមិ​ចុង​ខ្ញូង ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

ជន​រងគ្រោះ​ឈ្មោះ ផាន់ ណុន អាយុ៧៧ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ។​ ចំណែកជនបង្កមានឈ្មោះ អ៊ាង អាយុ ១៧ឆ្នាំ ស្នាក់នៅ​ភូមិ​តា​គ្រៀប ឃុំ​ព្នៅ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បើករថន្តម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌​ស​ មិនចាំស្លាកលេខ។

ក្រោយ​​កើតហេតុ ​ជនសង្ស័យ​និងនាំវត្ថុតាងត្រូវនាំខ្លួនមកកាន់នគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ រីឯសពប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់