Post News Media ព័ត៌មានជាតិ ស្លាប់ម្នាក់ ...

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ខណ:ដែលម៉ូតូ២គ្រឿងលឿនដូចគ្នា បុកគ្នាពេញទំហឹង!

ភ្នំពេញ: យុវជន២នាក់ បានជិះម៉ូតូ២គ្រឿងផ្សែងគ្នាយ៉ាងលឿន ខណ:ដល់ផ្លូវកែងមិនប្រយ័ត្ន ក៏បានបុកទល់មុខគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងម្នាក់ទៀត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុងក្បែររោងចក្រអគ្គិសនី កែងផ្លូវបេតុងផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ​ មានឈ្មោះ​ ហ៊ុន​ តុលា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរមេការ​សំនង់​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ មានស្រុកកំណើត​ ឃុំ​បារាយ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ។

‎តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់(ភាគីខាងស្លាប់)​ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BU-7924 បានធ្វើដំណើតែម្នាក់ឯង តាមបណ្ដោយផ្លូវបេតុងក្បែររោងចក្រអគ្គិសនី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ទៀត(របួសធ្ងន់)​ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុគី ឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CT-5723 ដែលធ្វើដំណើតាមបណ្ដោយផ្លូវបេតុងផ្សារដីថ្មី ទិសដៅពីជើងមកត្បូង និងជិះបត់លឿនមិនប្រយ័ត្នផងដែរនោះ ក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យសួគា៌ និងម្នាក់ទៀតរងរបួសធ្ងន់​ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យឯកជន រស្មី ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍ជើងគោក ចុះមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក​នៅប៉ុស្ដិ៍នគរបាល​រដ្ឋបាល ស្ទឹងមានជ័យ៣ រង់ចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើ៕

Loading...