ព័ត៌មានជាតិ

បើអាណិតគាត់ សូមជួយShare! ក្តុកក្តួល!.. ប្រពន្ធអោបកូន មើលសពប្តី ដោយសារតែផ្លូវងងឹតខ្លាំង!…

ភ្នំពេញ: បុរសវ័យចំណាស់បានស្លាប់ភ្លាមក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធំម៉ាកFZ ទៅបុកគ្នាជាមួយម៉ូតូសណ្តោងរម៉ក បណ្តាលឲ្យបោកក្បាល។ រីឯខាងម៉ូតូរម៉ករងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣0នាទីយប់ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ​ មានឈ្មោះ​ ហ៊ុន​ តុលា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរមេការ​សំណង់​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ មានស្រុកកំណើត​ឃុំ​បារាយណ៍​ ស្រុក​បារាយ​ ខេត្ត​កំពង់ធំ ។

តាមសាក្សីពីកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញជនសង្ស័យដែលស្លាប់មានវ័យជាង៤០ឆ្នាំ ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក YAMAHA FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BV-2656 តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ ចំណែកម៉ូតូសណ្តោងរម៉ក ម៉ាកសង់កូរ៉េគ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បញ្ច្រាសទិសគ្នា ដោយម៉ូតូសណ្តោងរម៉កគ្មានភ្លើងបំភ្លឺនោះទេ គួបផ្សំនិងផ្លូវងងឹតឈឹង ខណ:មកដល់ចំណុចកើតហេតុ ម៉ូតូទាំង២បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូ FZ ដួលបោកក្បាលស្លាប់។ រីឯបុរសដែលបើកម៉ូតូសណ្តោងរមកវិញ រងរបួសបែកមុខបែកមាត់ ហើយខណ:រថយន្តសាមុយមកដឹក ស្រាប់តែបុរសរងរបួសបានលោតចេញពីរថយន្តសាមុយទៅវិញ។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចព្យាយាម ឆែកឆេររកអត្តសញ្ញាណដើម្បីទាក់ទងទៅសាច់ញាតិក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំងសងយកទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ។

មតិយោបល់