ព័ត៌មានជាតិ

ទៅឆក់ត្រី បែរជាឆក់ស្លាប់ខ្លួនឯង!..

កំពង់ចាម: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបានប្រទះឃើញបុរសម្នាក់ដេកស្លាប់។
ហេតុការណ៍កើតឡើងនៅពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចបឹងកក់ស្ថិតក្នុងភូមិទី១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ ឌុល ស្រឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់ នៅភូមិទី១២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ ធ្វើកោសល្យវិច័យ បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតប្រាកដមែន។

ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់