Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនស្...

បញ្ជូនខ្លួនស្ដ្រីម្ចាស់ទីតាំងម៉ាស្សាកោសជប់បម្រើសេវាផ្លូវភេទ ទៅតុលាការ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នេះកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ដ្រីម្ចាស់ទីតាំងម៉ាស្សាម្នាក់ទៅកាន់តុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ស្ដ្រីម្ចាស់ទីតាំងមានឈ្មោះ ប៉ែន រ៉ានី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះស្ថិតនៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប ហាងម៉ាស្សា មួយកន្លែង យីហោ តំលៃ៣$ ដែលស្ថិតនៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ និងឃាត់ខ្លួន ថៅកែស្រីម្នាក់ និងមនុស្សស្រី៥នាក់ក្នុងនោះក្មេងស្រី១នាក់ជាអនីតិជន ដែលជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ៕

Loading...