Post News Media ព័ត៌មានជាតិ ស្ទាក់វាយគេ ប...

ស្ទាក់វាយគេ បែកក្បាលដេរ៥ថ្នេរ តែប៉ោងភ្នែកខ្លួនឯង…

ភ្នំពេញ: កម្លាំងការិយាល័យជំនាញ បានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយផ្សារជិនជូរី ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ ហិង្សាដោយ ចេតនា មានស្ថានទម្ងន់ទោស(ប្រើដាវកែច្នៃកាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសក្បាលដេរចំនួន៥ថ្នេរ) និងចាប់យកវត្ថុតាងធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យចាត់ការតាមនិតិវិធី។

ជនសង្ស័យទី១ឈ្មោះ ហេង ប៊ុនណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦A ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល(អ្នកបើកម៉ូតូឌុបជនដៃដល់)និងទី២ឈ្មោះ សំណាង ម៉ូរ៉ាឌីណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រត់តុនៅភោជនីយដ្ឋានង៉ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ
ជនដៃដល់(អ្នកកាន់ដាវកាប់លើជនរងគ្រោះ)
ក្នុងនោះដកហូតវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BW-0793 ដាវកែច្នៃធ្វើពីដែក ប្រវែង ០៥,២៤ម៉ែត្រ។

ជនរងគ្រោះឈ្មោះ ផល សុធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសក្បាល ដេរចំនួន៥ថ្នេរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

Loading...