ព័ត៌មានជាតិ

និស្សិតបែកគំនិត ជក់គ្រឿងញៀន​ ​​ត្រូវសមត្ថកិច្ចវាយខ្នោះ!

ភ្នំពេញ: នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន​៤នាក់ នាំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀនទឹកល្អក់ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ជា ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត ទី២ឈ្មោះ រស់ ឈុនលេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទី៣​ឈ្មោះ លឹម សុគា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត ៤​ឈ្មោះ ចាង យាណូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខ៉ារាអូខេ ទាំង​៤នាក់ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៥​ឈ្មោះ សេង ពៅ ហៅអាគក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងទី៦​ឈ្មោះ សេង ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមានថ្នាំញៀនមួយកញ្ចប់ និងសម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនេះ ពួកគេបាននាំគ្នាទិញពីចំណុចផ្លូវឌឿងហែម ជាប់លូទឹកស្អុយ(ឡធ្យូង) យកមកប្រើប្រាស់បន្ទាប់មកកម្លាំង ក៏បានសហការ​ជាមួយការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅទីតាំងដែលខ្លួនចង្អុលបង្ហាញ និងឃាត់ខ្លួនជនសង្សយ័ចំនួន​២នាក់បន្ថែមទៀតតែម្តង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវ​បញ្ជូនទៅការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕

មតិយោបល់