ព័ត៌មានជាតិ

Update៖ មិនដឹងប្រញាប់ទៅណា មកត្បុលគាបជាប់គ្នាអ៉ីចឹងហ្មង!..

ភ្នំពេញ: រថយន្តក្រឡុកបេតុងមួយគ្រឿង បានបើកទៅបុករថយន្តចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណ:ដែលរថយន្តទាំង ២គ្រឿង នៅឈប់ភ្លើងស្តុបនោះដោយមិនដឹងថាប្រញ៉ាប់បើកទៅណានោះទេ សំណាងណាស់មិនបង្ក ឲ្យមានមនុស្សណម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុប ផ្លូវលេខ២៧១ កែងនិងផ្លូវ លេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-7264 មួយគ្រឿង និងរថយន្តបាញ់បេតុងម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0957 មួយគ្រឿងទៀតកំពុងតែឈប់ភ្លើងស្តុបនៅចំណុចខាងលើ។ ពេលដែលកំពុងតែឈប់ភ្លើងស្តុបនោះ ក៏ស្រាប់់តែមានរថយន្តក្រឡុកបេតុង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1539 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់មកពីក្រោយ និងបុកចូលកណ្តាលជាប់គ្នាតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលលដ្ឋានក៏បានចុះមកដល់ ធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿង ទៅដាក់លើចិញ្ចើមផ្លូវ និង ឲ្យធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕

//youtu.be/-NVQFoXZi6g

មតិយោបល់