Post News Media ព័ត៌មានជាតិ រំលោភបូកលើនាង...

រំលោភបូកលើនាងបាន១ថ្ងៃ ស្អែកឡើងជាប់ខ្នោះ ក៏បូកដែរ!

ត្បូងឃ្មុំ: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពរំលោភបូក ទៅនាងជាជនរងគ្រោះដែលមានអាយុទើបតែ១៦ឆ្នាំ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ស៊ុវណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិជីពូ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងជនសង្ស័យទី២ឈ្មោះ សេង ធឿន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគោកទី ឃុំចក ស្រុកអូរាំងឪ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

Loading...