ព័ត៌មានជាតិ

អុញនោះ បុគ្គលិកកាស៊ីណូ ជក់គ្រឿងញៀន!..

ឧត្តរមានជ័យ: ជនសង្ស័យចំនួន២នាក់ ជាបុគ្គលិកកាស៊ីណូជាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ឈួម អនសុខជាតិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង និងជនសង្ស័យទី២ឈ្មោះ ប៊ុន សុខវីន ភេទប្រុស អាយុ១៩ឆ្នាំ​ ស្នាក់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទាំង២នាក់ជាបុគ្គលិកកាស៊ីណូ។

បច្ចុប្បន្នកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់