ព័ត៌មានជាតិ

ពិនិត្យជាតិស្រវឹង រកឃើញគ្រឿងញៀន!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្សយ័២នាក់ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូចរួមទាំងម៉ូតូ១គ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំអាងការកុឡាបភ្នំពេញ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះ ខេង ស្តើង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតភូមិអង្គរ ឃុំអង្គរ ស ស្រុកមេសាង ខេត្តព្រៃវែង និងជនសង្ស័យទី២ មានឈ្មោះ ថុល ហាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត រស់នៅភូមិឃុំជាមួយគ្នា ជាអ្នករក្សាទុកគ្រឿងញៀន ដកហូតបានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-4315 នៅនឹងកន្លែងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ចាត់កាទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់