ព័ត៌មានជាតិ

អីយ៉ាស់! ចាប់បានច្រើនដែរតើ..

​តាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនយវុជន​ចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន​ ដែលប្រតិបត្តិការនេះប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរការ នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨​ វេលាម៉ោង១១និង៣០នាទីព្រឹក ស្ថិតក្នុងភូមិគោគឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យទី១មានឈ្មោះ សួ ហ៊ុច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ​​ទី២ឈ្មោះ ប៊ូ សារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ទី៣ឈ្មោះ ឃុន រ៉ង ភេទប្រុស អាយុ១៧ឆ្នាំ និងទី៤ឈ្មោះ ផាន រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទាំង៤នាក់ស្នាក់នៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ចំណែកវត្ថុតាងដែល​ដកហូតបាន រួមមានគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន(ICE) ​ទម្ងន់៧៧ក្រាម ទូរសព្ទដៃ៥គ្រឿង និងម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥។

បច្ចុប្បន្ន​ ជនសង្ស័យនិងវត្ថុតាង ត្រូវបញ្ជូន​មកកាន់អធិការរដ្ឋាននគរបាលស្រុក ដើម្បី​ចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់