Post News Media ព័ត៌មានជាតិ អុញ! អ្នកកាសែ...

អុញ! អ្នកកាសែត អង្គភាពបន្ទាយស្រី ចាប់រំលោភកូនស្រីចុង ត្រូវប៉ូលិសចាប់ខ្លួន!

ឧត្ដរមានជ័យ: លោកវរសេនីយ៍ឯក ស៊ីម វណ្ណ: អធិការនគរបាលស្រុកអន្លង់វែង បានប្រាប់Post Newsថា មានការឃាត់ខ្លួន អ្នកកាសែតអង្គភាព បន្ទាយមានស្រីម្នាក់ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវ:ទៅលើកូនចុងរបស់ខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរជញ្ជៀន ឃុំអូរជញ្ជៀន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរសារព័ត៌មានបន្ទាយស្រី បានចាប់រំលោភសេពសន្ថវ: ទៅលើកូនស្រីចុង អាយុ១៣ឆ្នាំ បានសម្រេច ហើយត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវចាប់ឃាត់ខ្លួនតែម្តង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...