ព័ត៌មានជាតិ

ជនជាតិចិន២នាក់បើករថយន្តបត់ឆ្លងផ្លូវ ត្រូវរថយន្ត ស្លាកលេខរដ្ឋ61.2-0070 មកពីក្រោយថើបគូទរងការខូចខាត​

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងរវាងរថយន្តបើកបរដោយជនជាតិចិន និងរថយន្តពាក់ស្លាកលេខរដ្ឋ ដែលបង្កឲ្យខូចខាតទាំងសងខាង។
ហេតុកាណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខផ្សារត្រពាំងថ្លឹង ច្រកចូលបុរីពិភពថ្មីតែម្តង នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X 6626 បើកបរដោយជនជាតិចិន២នាក់ ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុបានស៊ីញ៉ូបម្រុងបត់ឆ្វេង តែមិនទាន់បានបត់ផងក៏មានរថយន្ត ពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ រដ្ឋ61.2-0070 ធ្វើដំណើរមកពីក្រោយក៏បានវ៉ាក់អើក៏ជ្រុលទៅថើបស្តុបរថយន្តរបស់ជនជាតិចិននោះបណ្តាលឲ្យខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុដោយមានការចូលរួមសម្របសម្រួលពីសមត្ថកិច្ចប្រចាំមូលដ្ឋានទើបភាគីទាំសងខាងព្រមយករថយន្តរបស់ខ្លួនរៀងខ្លួនទៅជួសជុលដោយមិនមានអ្នកណាសងអ្នកណាឡើយ៕

មតិយោបល់