ព័ត៌មានជាតិ

មានវីដេអូ៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៤ល្វែង នៅព្រែកប្រា

ភ្នំពេញ: អគ្គិភ័យឆាបឆេះផ្ទះអស់៤ល្វែងដោយមិនដឹងមូលហេតុអ្វីនៅឡើង កាលវេលាម៉ោង៣និង១០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកប្រាស្ថិតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញអណ្តាតភ្លើងឆេះចេញពីខាងក្រោយផ្ទះមានអ្នកជិតខាងមកគោះទ្វារ ហៅម្ចាស់ផ្ទះដែរតែដោយសារដេកលក់ក្រងើបពេកទម្រាំដឹង ភ្លើងឆេះពេញផ្ទះទៅហើយក៏រៀលដាលដល់ផ្ទះផ្សេងៗទៀត យ៉ាងសន្ធោសន្ធៅឆេះអស់ផ្ទះ៤ល្វែង។មានផ្ទះលក់ កាហ្វេ ទិញអេតចាយ ផ្ទះលក់គុយទាវ ផ្ទះលក់ ស៊ុបនិងផ្ទះលក់បាយ នំបញ្ចុក រងកាខូចខាតទាំងស្រុង ប្រភេទផ្ទះល្វែងក្រោមថ្មលើឈើប្រក់ស័ង្កសី មួយល្វែងៗទំហំទឹង៤ម៉ែត្របណ្តោយ១២ ម៉ែត្រចំណែក ទ្រព្យសម្បត្តិខូចខាតយ៉ាងច្រើន រលត់ទៅវិញ នៅម៉ោង៤និង២០នាទីនៅថ្ងៃដដែល តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។

មូលហេតុឆាបឆេះខាងលើ សមត្ថកិច្ចពុំទាន់ដឹងនៅឡើយ។

ប្រើប្រាស់ឡានទឹកអស់ចំនួន១៦គ្រឿង ឡានទឹកស្នងការរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ ទីក្រុងជ្រោយចង្វារ ច្បាអំពៅនឹងក្រុមហ៊ុនប្លូបើរី ៕

មតិយោបល់