Post News Media ព័ត៌មានជាតិ ភ្លើងឆេះព្រៃរ...

ភ្លើងឆេះព្រៃរាលដាលដល់ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង នៅព្រះវិហារ!

ព្រះវិហារ: លោកអធិការរងស្រុកឆែប បានប្រាប់ Post News ថា នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ មានករណីភ្លើងព្រៃឆាបឆេះ ផ្ទះ១ខ្នង ៥ម៉ែត្រគុណ៦ម៉ែត្រ សាងសង់អំពីឈើ ដំបូលប្រក់ស្បូវ ជញ្ជាំងស្លឹក ។

ម្ចាស់ផ្ទះឈ្មោះ ឡន តូច ភេទប្រុស អាយុ២៦ឆ្នាំ ប្រពន្ធឈ្មោះ ឆាត់ យ៉ា ភេទស្រី អាយុ២៧ឆ្នាំ មានកូនចំនួន២នាក់ ប្រុសម្នាក់។
បាត់បង់ទ្រព្យសម្បត្តិមួយចំនួនដូចខាងក្រោម ស្រូវចំនួន៣០បេ ,លុយ ខ្មែរ ចំនួន ១៥០,០០០០រៀល ,ចានតូច ធំចំនួន៣០,ឆ្នាំងតូចធំចំនួន៥ មុងកន្ទេលខ្នើយភួយ,សំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ ក,២ សៀវភៅគ្រួសា ក,៤ និង អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក និងខ្សែកមាសទម្ងន់៥ជី។

សូមបញ្ជាក់ថា ដោយភ្លើងឆេះហើយបានរាយការណ៍មកនគរបាលប៉ុស្តិ៍ដូច្នេះរថយន្តពន្លត់អគ្គិភ័យទៅមិនបានទាន់ពេលវេលានិងមានចម្ងាយប្រមាណជា១៥គីឡូម៉ែត្រពីទីរួមស្រុក៕

Loading...