ព័ត៌មានជាតិ

Update៖ ប្រពន្ធយំអោបសពប្តី ខណៈសមត្ថកិច្ចបង្ក្រាបល្បែងអាប៉ោងនិងជល់មាន់ ផ្ទុះអាវុធចំស្លាប់!..

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់និងអាប៉ោង ស៊យបាញ់ឡើងលើចំអ្នកឈរមើលស្លាប់ម្នាក់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទី ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយផ្សារកាណាស៊ីធីស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅបង្ក្រាបក្រុមអ្នកឆ្មក់ជល់មាន់នៅចំណុចខាងលើ ហើយបានផ្ទុះអាវុធ បណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់។

ជនរងគ្រោះខាងលើមាន ឈ្មោះ សៀក រ៉ន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ័។

នៅមុនពេលកើតហេតុ បើតាមប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឲ្យដឹងថា ជនរងគ្រោះបានមកពីផឹកកាហ្វេ ហើយបានឡើងទៅបន្ទប់ជួលរបស់គាត់ បានអឺតមើលគេជល់មាន់ ពេលនោះស្របពេលដែលនគរបាលចុះបង្រាបអ្នកជល់ ក៏បានបាញ់ឡើងទៅលើជាច្រើនគ្រាប់ ក៏បណ្ដាលឲ្យត្រូវជនរងគ្រោះ ចំបំពង់មួយកន្លែងនិងកដៃស្ដាំមួយកន្លែង ហើយប្រពន្ធជនរងគ្រោះបានហៅរថយន្ដពេទ្យ សម្ពពអង្គ ដឹកជនរងគ្រោះបានប្រហែលជា៥នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្តតែម្ដងពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវ។

បច្ចុប្បន្នសពតម្កល់នៅវត្តពោធិ៍ចិនតុង រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
//youtu.be/kOtyvxqymsM

មតិយោបល់