Post News Media ព័ត៌មានជាតិ មហាកូន! ជំរិត...

មហាកូន! ជំរិតទារលុយមិនបាន បំផ្លាញទ្រព្យសម្បត្តិ ឪទ្រាំមិនបានប្តឹងសមត្ថកិច្ចវាយខ្នោះ

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិដោយចេតនា(ហិង្សាក្នុងគ្រួសារ)។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃ៥កើត ខែមាឃ ឆ្នាំរការ សព ២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះឈ្មោះប្រាក់ ប្រុស ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំស្រែរនោង។
ជនសង្ស័យឈ្មោះ វ៉ន ប៉ាវ ភេទប្រុស អាយុ២១ឆ្នាំ (កូនបង្កើត)បានធ្វើសកម្មភាពយកដុំថ្មបម្រុងគប់ទៅលើឪពុកបង្កើតឈ្មោះ ប្រាក់ប្រុស និងម្តាយឈ្មោះអួកអុក អាយុ ៥២ឆ្នាំ តែត្រូវពួកគាត់គេចខ្លួនរួច រត់ចេញក្រៅផ្ទះ ជនសង្ស័យ ក៏ធ្វើសកម្មភាព វាយបំបែកពាងទឹកចំនួន២ និងបំផ្លិចបំផ្លាញ សម្ភារ:ក្នុងផ្ទះបាយជាច្រើនទៀត ទើបឪពុកសម្រេចចិត្តប្តឹងសមត្ថកិច្ចយើងឲ្យឃាត់ខ្លួនជនសង្ស័យទៅ ផ្តន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់បង្កអុកក្រុមគ្រួសារជាប្រចាំ និងតែងតែជំរិតទារប្រាក់ពីឪពុកម្តាយ យកទៅដើរលេង និងទិញថ្នាំញៀនជក់។ករណីនេះសមត្ថកិច្ចយើងកំពង់កសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕

Loading...