Post News Media ព័ត៌មានជាតិ ជនជាតិចិន៣នាក...

ជនជាតិចិន៣នាក់ ទំនាស់សម្តីគ្នារឿងជំពាក់លុយ ព្រួតគ្នាវាយរបួសធ្ងន់ម្នាក់!

ភ្នំពេញ: ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វសក័ ពុទ្ទសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ម៉ោង២ និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ពីបទ ហិង្សាដោយចេតនា(ព្រួតវាយបណ្តាលឲ្យរបួស)។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅក្រុមហ៊ុនសំណង់ចិន បឹងកក់ផ្លូវR6 ភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនគឺះ ១.ឈ្មោះ CHEN SHENG. ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ២០ ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខG-42113254 ។ ២.ឈ្មោះ ZHANG ZHONG WEN ភេទ ប្រុសអាយុ៤៧ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខ២០ ផ្លូវលេ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខG-38768969 ។ ៣.ឈ្មោះ ZHA. SHICHUAN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះលេខ២០ ផ្លូវលេខ៣៧១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខAE4993515 ។ ជនរងគ្រោះឈ្មោះ ZHANG HONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរវិស្វករសំណង់ មានទីលំនៅស្នាក់នៅក្រុមហ៊ុនសំណង់ចិនបឹងកក់ ផ្លូវR6 ភូមិទី១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខE91130846 ត្រូវជនសង្ស័យវាយបណ្តាលឲ្យរបួសចំមុខ.ក្បាល របួសហើមហើយ ។

បច្ចុប្បន្នកំពុងសំរាកព្យាបាលរបួសនៅមន្ទីរព្យាបាលឯកជនហឺ្វសសិនធ័រ។ ជនសង្ស័យទាំង៣នាក់ មិនមានប្រើប្រាស់គ្រឿងញៀនទេ។ មូលហេតុ ទំនាស់សម្តីគ្នា ដោយរឿងជំពាក់លុយ។ បច្ចុប្បន្ន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញកសាងសំណុំរឿងតាមនីតិវិធី៕

Loading...