ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក ធ្លាក់ចូលក្រោមស្ពានតាហោ ស្លាប់២នាក់ របួសធ្ងន់ម្នាក់!

ស្វាយរៀង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានយុវជន៣នាក់ ស្រវឹងបានជិះម៉ូតូលឿនពេក គេចពីបារ៉ាស់ចរាចរណ៍ ជ្រុលចង្កូតធ្លាក់ផ្លូវស្លាប់និងរបួសមួយរំពេច។

ករណីនេះកើតឡើងនៅម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ​៣១៤ ចំណុចស្ពានតាហោ ក្នុងភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1G-9600 ក្នុងទិសដៅពីខាងលិច ទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វាក់នឹងបារាស់ចរាចរណ៍ បួងចង្កូតគេចក៏បណ្តាលឲ្យជ្រុល ធ្លាក់ចូលក្រោមស្ពានតាហោ បណ្តាលឲ្យស្លាប់២នាក់ និងរបួសម្នាក់តែម្តងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូដែលលិចក្នុងទឹក ត្រូវសមត្ថកិច្ចចុះរាវយកទៅរក្សាទុក រង់ចាំសាច់ញាតិមកទទួលមកយកទៅវិញ៕

មតិយោបល់