ព័ត៌មានជាតិ

សមត្ថកិច្ច ដេញចាប់ក្មេងទំនើងជាង១០នាក់ ផ្អើលនៅគល់ស្ពានអាកាសស្ទឹងមានជ័យ!

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក បានធ្វើការដេញតាមឃាត់ខ្លួនក្មេង​ទំនើង​១១នាក់ ដែលជិះម៉ូតូ​៥​គ្រឿង ​រក​ឃើញ​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ​១ដើម កាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ​សង្កាត់​ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ​ ។

ក្រោយការឃាត់ខ្លួនរួចមក ជនសង្ស័យ​១០នាក់​ក្នុង​ចំណោម​បក្ខពួក​ទាំង​១១​នាក់ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​មិនដឹង​ថា​ម្នាក់​ឈ្មោះ សុខ ហេង អាយុ១៥ឆ្នាំនោះ​ ជាអ្នកយកដាវ​មក​ជាមួយ​នោះទេ តែទោះបីជាយ៉ាងណាបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់