Post News Media ព័ត៌មានជាតិ ក្រឡាប់រថយន្ត...

ក្រឡាប់រថយន្តដឹកអំពៅ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់យ៉ាងរន្ធត់!

ពោធិ៍សាត់: លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហ៊ីយ៉ាន់ដាយ ៤,៥តោន ជាប្រភេទរថយន្តដឹកអំពៅ បានក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១៤នាទី ទៀបភ្លឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចិនយំ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៤,៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-0097 ដឹកអំពៅមកពីទិសខាងលិចទៅទិសខាងកើត បានក្រឡាប់ខ្លួនឯង ធ្លាក់ផ្លូវនៅចំណុចចិនយំ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ដូចខាងក្រោម៖
ទី១ឈ្មោះ ជួន ជឿន អាយុ៥៥ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (របួសស្រាល)
ទី២ឈ្មោះ ជឿន វិសិត អាយុ២៨ឆ្នាំ ភេទប្រុស នៅភូមិឃុំជាមួយគ្នា (របួសស្រាល)
ទី៣ឈ្មោះ អាត់ ពៅ អាយុ៥២ឆ្នាំ ភេទស្រី នៅភូមិជាមួយគ្នា (រងរបួសធ្ងន់)
និងទី៤ឈ្មោះ ឈ្មោះ ផល អាយុ២៣ឆ្នាំ ស្នាក់នៅវត្តស្វាយជួរ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែកជនរងគ្រោះ ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ រីឯសពរង់ចាំប្រគល់ជូនសាច់ញាតិ ចំណែករថយន្តសមត្ថកិច្ចយើងកំពុងគ្រប់គ្រងរង់ចាំដោះស្រាយបន្តទៀត៕

Loading...