Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួនឃា...

បញ្ជូនខ្លួនឃាតក ដែលវាយសម្លាប់បុរសម្នាក់នៅខណ្ឌដង្កោទៅតុលាការ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះបានបញ្ជូនខ្លួនឃាតក ដែលវាយសម្លាប់បុរសម្នាក់ នៅខណ្ឌដង្កោព្រោះរឿង គ្រឿងញៀនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ ឆាង ផានិត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

គួររំឭកថា ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មានអំពើឃាតកម្មលើបុរសម្នាក់ឈ្មោះ ម៉ៅ រតន: ភេទប្រុស អាយុ២០ឆ្នាំ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមករា ជនរងគ្រោះជិះកង់ចេញពីរោងកន្លែងដាំបន្លែ ទៅយកពិលផ្ទះបងប្អូននៅក្នុងភូមិ ហើយបាត់រូបគេមិនឃើញវិលទៅរោងសំណាក់វិញ នឹកស្មានថានៅដេកផ្ទះ គ្មានអ្នកចាប់អារម្មណ៍ រហូតដល់ព្រឹកឡើងថ្ងៃទី២០ ស្រាប់តែពលរដ្ឋអ្នកភូមិទៅប្រាប់ថា ប្រទះឃើញជនរងគ្រោះដេកស្លាប់ តាមផ្លូវទៅវិញ ទើបនាំគ្នាឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ពួកគេមានគ្នា ៣នាក់ (២នាក់កំពុងរត់គេច) បានយកដំបងវាយលើជនរងគ្រោះរហូតស្លាប់ ដោយសារតែ ពួកគេឈ្លោះគ្នា រឿងទិញ-លក់គ្រឿងញៀន៕

Loading...