Post News Media ព័ត៌មានជាតិ ​សាំយ៉ុង ពន្ល...

​សាំយ៉ុង ពន្លះហ៊ីយ៉ាន់ពេញទំហឹង​​ ស្លាប់និងរបួស​ធ្ងន់៩នាក់ មានទាំងជនជាតិកូរ៉េ

កំពង់ចាម: ​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីមានរថយន្ដម៉ាកសាំយ៉ុង បើកបុករថយន្តហ៊ីយ៉ាន់ដាយ សណ្តោងរម៉កពេញទំហឹង ដែលឈប់ចតលើចីញ្ចើមផ្លូវ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៨ ក្នុងនោះមានជនជាតិកូរ៉េចំនួន៧នាក់។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹ​ងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ស្ថិតលើផ្លូវជាតិលេខ៦ នៅត្រង់ចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

នៅមុនពេលកើតហេតុ គេឃើញរថយន្ដ​១គ្រឿងម៉ាកសាំយ៉ុង​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2R-8015 បើកបរដោយឈ្មោះ សៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប​ បើកពីត្បូងទៅជើង
លុះដល់ចំណុចកើតហេតុបានបើកទៅប៉ះទង្គិច ជាមួយរថយន្ត​១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-5084 ​សណ្ដោងរម៉កពាក់​ស្លាកលេខបាត់ដំបង 4A-0003 ដែលចតលើចិញ្ចើមថ្នល់ បង្កឲ្យរបួសធ្ងន់៨នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ដល់អ្នករងរបួស រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តនៅពេលក្រោយ៕

Loading...