Post News Media ព័ត៌មានជាតិ ចុម!​ ​M-150 ...

ចុម!​ ​M-150 ក្រាលពេញថ្នល់..

ស្ទឹងត្រែង: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តម៉ាកហ៊ីយ៉ាន់ក្រឡាប់ផ្ងារជើង បណ្តាលឲ្យខ្ជាយភេសជ្ជ:M-150ពេញថ្នល់​​ និងរងរបួសធ្ងន់២នាក់ ស្ថិតនៅខាងមុខផ្ទះរបស់ឈ្មោះ អន្តា វិន ស្នាក់នៅស្រុកថាឡាបបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ម្ចាស់រថយន្តមានឈ្មោះ​ ភុង សៀន ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្រះឈូក ឃុំកំពង់ប្រណាក ស្រុករវៀង ខេត្តព្រះវិហារ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស ស្លាកលេខ3A-6828 និងអ្នករួមដំណើរទី១ឈ្មោះ តុង សៀន ទី២សល់ ទី៣សុខ និងទីឈ្មោះ យ៉េង តែរងរបួសធ្ងន់២នាក់ប៉ុណ្ណោះ​ ដោយបាក់ដៃ និង​ខ្លោះចង្កេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...