ព័ត៌មានជាតិ

ជិះម៉ូតូប្រញាប់ពេក បុកស៊ាំយ៉ុងរត់តាក់ស៊ីពេញទំហឹង របួសធ្ងន់ស្រាល២នាក់!

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបានបុកជាមួយរថយន្តម៉ាកស៊ាំយ៉ុង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ផ្លូវជាតិ៦៨ ក្នុងភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ករណីនេះបង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1B-2666 បើកបរដោយឈ្មោះ សឿង សុផៃ ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឈូក ឃុំក្រសាំងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មុខរបរធ្វើស្រែរបួសស្រាល រួមដំណើរជាមួយនិងឈ្មោះ ភរ ភា ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅជាមួយគ្នា (របួសធ្ងន់បាក់ជើងខាងស្តាំធ្ងន់) ដោយបើកមិនគោរពសិទ្ធអាទិភាពនោះទេ លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តម៉ាក ស៊ាំងយ៉ុង ពណ៌សំបកឪឡឹក ស៊េរីឆ្នាំ៩៩ ពាក់ស្លាកលេខ ព្រៃវែង 2A-1175 បើកបរដោយឈ្មោះ លន រ៉េត ភេទប្រុស អាយុ ៤៦ឆ្នាំ ស្នាក់នៅភូមិស្វាយសាក ឃុំពោធិទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបររត់តាក់ស៊ី យ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ស្រាលទាំង២នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ រង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់