ព័ត៌មានជាតិ

អត់ចេះទទួលខុសត្រូវសោះ! បុកគេហើយរត់បាត់!..

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកម៉ូតូមួយគ្រឿងពេញទំហឹងរួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦១កែងនិងផ្លូវលេខ១៨៦ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរតាមផ្លូវលេខ២៦១ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវ១៧៦ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA-7568 ជិះដោយបុរសម្នាក់តាមផ្លូវលេខ១៨៦ ទិសដៅពីកើតទៅលិច ពេញទំហឹងបណ្តាលជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានយកម៉ូតូជនរងគ្រោះទៅរក្សាទុខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣រង់ចាំសាច់ញាតិមកទទួលត្រឡប់យកទៅផ្ទះវិញ៕

មតិយោបល់