ព័ត៌មានជាតិ

រាំធុងបាស់សោះ កាប់គ្នាផ្អើល!

ព្រៃវែង: ​មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ​បន្ទាប់ពីមានបុរស២នាក់ស្រវឹងរៀងខ្លួន ទាស់សម្តីគ្នានៅក្នុងវង់រាំ ក៏ត្រូវបានជនសង្ស័យ ទាញកាំបិតទៅកាប់បុរសរងគ្រោះ​ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង

ជនរងគ្រោះមានឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ៣៥ឆ្នាំ(របួសធ្ងន់) ​និងជនសង្ស័យឈ្មោះ រុន ចិច ភេទប្រុស អាយុ២៨ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

បច្ចុប្បន្ន ​សមត្ថកិច្ចកំពុងស្រាវជ្រាវរកវត្ថុតាងនិងជនសង្ស័យ ដើម្បីនាំខ្លួនមកកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕

មតិយោបល់