ព័ត៌មានជាតិ

ជនសង្ស័យដែលផឹកស្រាបៀរលីអូ កាប់ទៅលើបុរសម្នាក់របួសធ្ងន់ ពេលនេះត្រូវបានបញ្ជូនទៅកាន់តុលាការហើយ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សា (កាប់ប្រើកាំបិតបុ័ងតោ) ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់តុលាការ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លូន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចំណតរថយន្តក្រុង រឹទ្ធ មុនី ខាងក្រោយភូមិគ្រឹះឯកឧត្តម ជា សុផារ៉ា ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណ:ពេល ដែលរូបគេ និងជនរងគ្រោះឈ្មោះ សំ សុខហេង ភេទប្រុស អាយុ ២៥ឆ្នាំ កំពុងប្រតាយប្រតប់គ្នា ដោយក្នុងដៃជនសង្ស័យ មានកាំបិតបុង័តោ ផងដែរ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ត្រង់ខ្នងដៃឆ្វេង ដេរចំនួន២០ថ្នេរ និងទ្រូងខាងឆ្វេងលើដោះ ដេរចំនួន ២០ថ្នេរ។

ក្រោយការសាកសួរ ជនសង្ស័យសារភាពថា មុនពេលកើតហេតុ ខ្លួនបានផឹកស្រាបៀរលីអូ អស់២កំប៉ុង ជាមួយនិងប្អូនៗ រួចបានទៅរៀបចំកន្លែងឲ្យឪពុកខ្លួនសម្រាន្ត ហើយក៏ទៅផឹកស្រាបន្តទៀតនៅតូបលក់គ្រឿងទ្ទេស ដែលមានចម្ងាចប្រហែល ១៥០ម៉ែត្រ ពីចំណតរថយន្តដែលខ្លួនធ្វើការ។ ពេលផឹកស្រារួច រូបគេបានដើរត្រឡប់មកទិញបាយនៅចំណតរថយន្តខាងលើ ក៏បានជួប ឈ្មោះ ហេង ជាជនរងគ្រោះ ហើយបាននិយាយសួរនាំគ្នា ទៅវិញទៅមក មួយសន្ទុះក្រោយមកស្រាប់តែមានការទាស់សម្ដីគ្នា រហូតដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក និងបានទាញកាំបិតបុង័តោដែលគេដាក់នៅលើជ្រុញអ្នកលក់បាយ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ខ្នងដៃឆ្វេង និងទ្រូងខាងឆ្វេងលើដោះ ហើយក៏មានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង៕

មតិយោបល់