Post News Media ព័ត៌មានជាតិ យកលេស បារមីគ្...

យកលេស បារមីគ្រូកាច់សម្លាប់ទាំងពូជ! គ្រូស្រោចទឹកម្នាក់ ចាប់រំលោភនាងក្រមុំជាច្រើនលើក!..

កណ្តាល: នារីម្នាក់មានជំងឺប្រចាំកាយ បានស្វែងរកលោកគ្រូឲ្យព្យាបាលនិងស្រោចទឹកឲ្យ រហូតស្វែងរកបានជួបលោកគ្រូស្រោចទឹកនៅក្នុងអាស្រម រយ:ពេល២ថ្ងៃ ធ្វើឲ្យលោកគ្រូរូបនោះ លួងលោមរំលោភបានសម្រេចជាច្រើនដង ទើបប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនលោកគ្រូ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

នគរបាលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស.ប.ណ ភេទស្រី អាយុ២៦ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ឯក កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់កង់បី (គ្រូស្រោចទឹក) មានទីលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មុនពេលកើតហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយបានទៅមើលជំងឺនៅផ្ទះរបស់ជនសង្ស័យដែលជាគ្រូស្រោចទឹក ។លុះដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ជនសង្ស័យបានប្រាប់ជនរងគ្រោះថា «កូនគេ ចូលរូបមកកាន់នាងខ្ញុំហើយ» រួចជនសង្ស័យក៏បានចាប់រំលោភជនរងគ្រោះក្នុងអាស្រម បានសម្រេចចំនួន២ដង ក្នុងពេលមួយយប់។ បន្ទាប់មកទៀតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង ១០និង១០ នាទីយប់ ជនសង្ស័យនោះបានរំលោភជនរងគ្រោះចំនួន៣ដងទៀតរួច ហើយជនសង្ស័យនោះបានគំរាមជនរងគ្រោះថា បើមិនព្រមគឺបារមីនិងកាច់បងប្អូនឪពុក ម្តាយនាងខ្ញុំស្លាប់ទាំងអស់។ ហើយជារៀងរាល់ថ្ងៃជនសង្ស័យនោះតែងតែរំលោភជនរងគ្រោះបានសម្រេច ២ទៅ៣ដងរហូត។លុះដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០និង៣០ នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅសាលាឃុំ រហូតដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩និង៤០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានទទួលបណ្តឹងរួចក៏បានរាយការណ៍ជំនាញស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

Loading...