Post News Media ព័ត៌មានជាតិ ឧត្តមសេនីយ៍ត្...

ឧត្តមសេនីយ៍ត្រី សំ តុលា៖ អាវុធហត្ថក្រុងតាខ្មៅ ដែលធ្វេសប្រហែសឲ្យនគរបាល​ប៉ុស្តិ៍​តាខ្មៅ​ម្នាក់ ពាក់ពន្ធ័រឿងជួញដូរ​គ្រឿង​ញៀន​ រត់​គេច​ខ្លួន​ពី​កន្លែងមុន​បញ្ជូន​មក​តុលាការ​ ត្រូវតែមានវិធានការដាក់វិន័យតាមច្បាប់ ខេមរភូមិន្ទ

កណ្តាល: ​នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានថ្លែងតាមប្រពន្ធអេឡិចត្រូនិច Whatapp ប្រាប់Post Newsថា អាវុធហត្ថក្រុងតាខ្មៅ ដែលធ្វេសប្រហែសឲ្យនគរបាល​ប៉ុស្តិ៍​តាខ្មៅ​ម្នាក់ ពាក់ពន្ធ័រឿងជួញដូរ​គ្រឿង​ញៀន​ រត់​គេច​ខ្លួន​ពី​កន្លែងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ មុន​បញ្ជូន​មក​តុលាការ​ ត្រូវតែមានវិធានការដាក់វិន័យតាមច្បាប់ ខេមរភូមិន្ទ។
ពេលនេះដែរលោកបានឲ្យជំនាញសន្តិសុខផ្ទៃក្នុងចុះស្រាវជ្រាវលើករណីនេះហើយ។

ជនសង្ស័យដែលត្រូវគេចខ្លួនមានឈ្មេាះ លាង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ។

បើតាមលោក​វរសេនីយ៍ឯក​ ទូច​ អ៉ីណាន​ មេបញ្ជាការ​រង​ខេត្ត​កណ្ដាល​ ទទួល​ផែន​យុត្តិធម៌​ និយាយ​ថា​ ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​មក​វិញ​ ។

សូមជម្របថា: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅម្នាក់ និងបក្ខពួកចំនួន០៥នាក់ ពាក់ពន្ធ័រឿងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជារដ៏មឺុងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួក បានគ្រឿងញៀនជិត១០កញ្ចប់ មានធំ មានតូច និងវត្ថុតាងមួយចំនួនទៀត។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា៖ ជនសង្ស័យចំនួន0៥នាក់ (ឃាត់ខ្លួន) ៖ទី០១ឈ្មេាះ លាង វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ ទី០២ឈ្មេាះ សរ រិទ្ធិយ៉ាង​ ភេទប្រុស អាយុ២៦ឆ្នាំ​​ ជនជាតិខ្មែរ ​មានមុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅជិះម៉ូតូ ១ គ្រឿងម៉ាកសេ១២៥​ ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PQ-5622 ទី០៣ឈ្មោះ ណែម ភារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទី០៤ឈ្មេាះ ញែម និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ទី០៥ឈ្មេាះ ញែម ស្រីម៉ៅ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ. មិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ វត្ថុតាងចាប់យក​រួមមាន ៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ៨ កញ្ចប់ ( មធ្យម ០២ តូច ០៦),ទូរសព្ទចំនួន ០២ គ្រឿង ម៉ាក SAMSUNG ទាំង២។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា៖ នៅវេលាកើតហេតុខាងលើ កម្លាំង អ.ហ ក្រុងតាខ្មៅ បានទទួលបានការ រាយការណ៍ពីប្រជាពលរដ្ឋថាមានការចែកចាយនូវសារធាតុញៀននៅទីតាំងខាងលេី ហេីយដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ចុះបង្ក្រាបទីតាំងនៅនឹងកន្លែង៕

Loading...