Post News Media ព័ត៌មានជាតិ ជនពិការជាគ្រូ...

ជនពិការជាគ្រូបង្រៀនម្នាក់ ត្រូវជនបែកថ្នាំញៀន វាយនឹងដែករួមនឹងកូនកាំបិត បណ្តាលឲ្យរបួសធ្ងន់!

ភ្នំពេញ: ជនសង្ស័យជាមនុស្សបែកថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានយកដែក និងកាំបិត ធ្វើសកម្មភាពវាយទៅលើបុរសម្នាក់ជនពិការដៃ ដែលកំពុងហត់ប្រាណ បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៦DE1Z ផ្លូវ​ព្រះសីហនុ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ ម៉ា រិទ្ធី អាយុ៥៥ឆ្នាំ មុខរបរគ្រូបង្រៀន។

មុនពេលកើតហេតុគេឃើញបុរសបែកថ្នាំញៀនខាងលើ បានដើរកាន់ដែកនិងកូនកាំបិត លុះដល់ចំណុចកើតហេតុ ស្រាប់តែវាយទៅលើជនរងគ្រោះជាគ្រូបង្រៀនជនពិការដៃ ដែលកំពុងដើរហាត់ប្រាណ បណ្តាលឲ្យក្បាលរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង ។ចំណែកជនសង្ស័យវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជូនទៅធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕

Loading...