Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ក...

រន្ធត់ណាស់! កុមារ២នាក់លង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម

តាកែវ: កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មានករណីប្រទះឃើញ សពកុមារា២នាក់ លង់ទឹកស្រះក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម នៅត្រពាំងទឹកក្បែផ្ទះជនរងគ្រោះ ​ភូមិក្រាំងរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

កុមាររងគ្រោះទី១មានឈ្មោះ ថាច់​ រតន: ភេទប្រុស អាយុ១ឆ្នាំ២ខែ ទី២ឈ្មោះ​ យ៉ន វណ្ណរាជ ភេទប្រុស អាយុ១ឆ្នាំ ទាំង២នាក់ត្រូវជបងប្អូនបង្កើត ស្នាក់នៅភូមិឃុំកើតហេតុ​ ហើយឪពុកម្តាយសំណាកស្រុកទៅរកស៊ីនៅប្រទេសថៃ ដោយផ្ញើរកូនឲ្យទៅ​យាយតា​របស់ក្មេងទាំង២នាក រស់នៅជាមួយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសពរងគ្រោះដែលលង់ទឹកស្លាប់ភា្លមៗតែម្តង បន្ទាប់មកក៏ប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


Loading...