ព័ត៌មានជាតិ

ផ្អើលទាំងយប់! ក្មេងស្ទាវ កាប់បុរសម្នាក់មិនប្រណីដៃ រងរបួសធ្ងន់

ព្រៃវែង: ជនសង្ស័យម្នាក់បានបង្កករណីហិង្សា ដោយចេតនាទៅលើបុរសម្នាក់រងគ្រោះម្នាក់ ដោយបានយកកាំបិតកាប់មិនប្រណីដៃ បណ្តាលឲ្យរងរបួសធ្ងន់​ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថតិក្នុងបរិវេនវត្តពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

​ជនរងគ្រោះមានឈ្មោះ វ៉ន ឆាង ភេទប្រុស អាយុ២៨ឆ្នាំ(របួសធ្ងន់) ស្នាក់នៅភូមិ​ឃុំកើតហេតុ។ បច្ចុប្បន្ន ​សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីនាំខ្លួន​​មកកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

មតិយោបល់