Post News Media ព័ត៌មានជាតិ មន្ត្រីកាំកុង...

មន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យរកឃើញស្ថានីយ៍លក់ប្រេងឥន្ធន:មិនគ្រប់លីត្រចំនួន៥ទីតាំង នៅក្រុងពោធ៍សាត់!

ពោធិ៍សាត់: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយ នាយកដ្ឋានមន្ទីរពិសោធន៍ និង មន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ប្រេងឥន្ធន:ចល័ត ចុះត្រួតពិនិត្យ ប្រេងឥន្ធន:តាមស្ថានីយ៍ធំៗ ក្នុងក្រុងពោធិ៍សាត់បានចំនួន៩ស្ថានីយ៍។
ជាលទ្ធផលយើងទទួលបាន៖
– ៤ ស្ថានីយ៍ មានបរិមាណ និងគុណភាពត្រឹមត្រូវ
– ៥ ស្ថានីយ៍ ខ្វះបរិមាណ តែគុណភាពត្រឹមត្រូវ។
ចំពោះស្ថានីយ៍ ដែលខ្វះបរិមាណ យើងបានធ្វើកិច្ចសន្យា ឲ្យកែប្រែ ឲ្យបានត្រឹមត្រូវវិញ។ បើពេលក្រោយយើងពិនិត្យ ឃើញលទ្ធផលដដែល យើងនឹងធ្វើការផាកពិន័យតាមច្បាប់។
ជាមួយគ្នានេះដែរ ក្រោយពីបានធ្វើការងារខាងលើ នៅរសៀលថ្ងៃដដែល វេលាម៉ោង៤ មន្ត្រីសាខាកាំកុងត្រូលយើង បានសហការជាមួយនឹង មន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារដែលដាក់តាំងលក់ នៅទីលានតាំងពិព៌ណ ក្នុងក្រុងពោធិ៍សាត់ ដោយធ្វើតេស្តបឋមលើ បង្គា ២គំរូ មឹក២គំរូ ប្រហិតសាច់គោ៣គំរូ សាច់ប៉ាត់តេ១គំរូ សាច់ក្រក២គំរូ។

ជាលទ្ធផល យើងរកមិនឃើញ វត្តមានសារធាតុគីមីហាមឃាត់ឡើយ៕

Loading...